ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅ Pot 1 ជាមួយក្រុមនារីហ្វីលីពីន តៃវ៉ាន់ និងអ៊ីរ៉ង់ សម្រាប់ការចាប់ឆ្នោតបែងចែកពូលនៃការប្រកួតពាន AFC Women’s Asian Cup 2026 ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ នេះនៅប្រទេស ម៉ាឡេស៊ី ម៉ោង ១៤:00 (កម្ពុជា)។
សម្រាប់ការប្រកួតនេះក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតវគ្គជម្រុះក្នុងពូល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ មានក្រុមជម្រើសជាតិនារីតាមប្រទេសចូលរួមទាំងអស់ បែងចែកជា ៨ពូល ៕
