មន្ត្រី EU រិះគន់​សេចក្ដីថ្លែងការណ៍របស់ប្រធាន​ផ្នែក​ការទូត​EU ដូចគ្នា ដែលហាក់ដូចជាកាន់ជើងអ៊ុយក្រែនជ្រុលពេក

មន្ត្រីអឺរ៉ុបមួយចំនួន កំពុងរិះគន់ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas ចំពោះសេចក្តីថ្លែងការណ៍អរិភាពរបស់លោកស្រី ប្រឆាំងនឹងប្រទេសរុស្ស៊ី ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​គៀវ កន្លងមក លោកស្រី Kallas បាន​សរសេរ​នៅ​លើ​ទំព័រ X របស់​លោកស្រីថា សហភាព​អឺរ៉ុប​ ចង់​ឱ្យ​អ៊ុយក្រែន​ឈ្នះ​សង្រ្គាម​នេះ។ ខណមន្ត្រីសហភាពអឺរ៉ុបមួយចំនួន មិនសប្បាយចិត្តជាមួយលោកស្រី ដោយសារតែលោកស្រី ទើបតែចូលកាន់តំណែង ហើយប្រើពាក្យសម្ដីដែលហួសពីដែនកំណត់សហភាពអឺរ៉ុបអនុម័តលើបញ្ហានេះ។

ប្រទេសអេស្បាញ និងអ៊ីតាលី ស្ថិតក្នុងចំណោមអ្នកដែលប្រឆាំងសេចក្តីថ្លែងការណ៍របស់ លោកស្រី Kallas ។ មន្ត្រីសហភាពអឺរ៉ុបដែលមិនបញ្ចេញឈ្មោះម្នាក់ ក៏បានកត់សម្គាល់ថា ប្រសិនបើយើងស្តាប់សម្ដីលោកស្រី ទៅវាហាក់ដូចជាយើងកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ី បាត់ទៅហើយ។

ការរិះគន់ខ្លះទៀត ថាលោកស្រី Kallas គឺហាក់ដូចជាលោកស្រី ជានាយករដ្ឋមន្ត្រី។ មតិរិះគន់មួយចំនួនទៀត អះអាងថា គំនិតផ្តួចផ្តើមគោលនយោបាយការបរទេសរបស់លោកស្រី មានភាពលម្អិតមិនគ្រប់គ្រាន់ ហើយថាលោកស្រី មិនធ្វើការពិគ្រោះយោបល់ជាមុន នោះទេ៕

ដោយ៖ ពេជ្រ                    

Written by 

Related posts

Leave a Comment