នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន តំណាងសមាគមវប្បធម៌ និងទេសចរណ៍នៃទីក្រុងប៉េកាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរនៅទីស្តីការក្រសួង។
ក្នុងជំនួបនេះភាគីចិនមានបំណងសហការលើវិស័យវប្បធម៌ដើម្បីជំរុញវិស័យទេចរណ៍វប្បធម៌នៅកម្ពុជា។






