ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង សម្លាប់មនុស្ស៤នាក់

ភ្លើង​ឆេះ​ព្រៃ​បាន​ឆាបឆេះ​នៅ​តំបន់​ផ្សេង​ៗ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ចាប់តាំងពី​ថ្ងៃ​សុក្រ​មក ដោយ​បាន​សម្លាប់​មនុស្ស​៤​នាក់​ក្នុង​នោះ​មាន​អ្នក​ពន្លត់​អគ្គិភ័យ​ផង​ដែរ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ផ្សាយថា អ្នកពន្លត់អគ្គីភ័យដែលបានស្លាប់គឺពួកគេបាន និងកំពុងជួយពន្លត់ភ្លើងនៅក្នុងខេត្ត Gyeongsang ភាគខាងត្បូង ភាគអាគ្នេយ៍របស់ប្រទេស។ ភ្លើងក៏​បាន​បង្ខំ​ប្រជាជន​រាប់​រយ​នាក់​ត្រូវ​ជម្លៀស​ចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានណែនាំអាជ្ញាធរកាលពីថ្ងៃសៅរ៍ឱ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពន្លត់ភ្លើង និងជួយប្រជាជននៅក្នុងខេត្ត South Gyeongsang ខេត្ត Gyeongsang ខាងជើង និងទីក្រុង Ulsan ខណដែលប្រតិបត្តិការពន្លត់អគ្គីភ័យបន្តពេញមួយយប់ដោយមានជំនួយពីឧទ្ធម្ភាគចក្រ។

 ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា ខ្យល់ស្ងួតនិងខ្យល់បក់ខ្លាំងកំពុងបញ្ឆេះភ្លើងកាន់តែឆេះសន្ធោសន្ធៅ ហើយបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកពន្លត់អគ្គីភ័យ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment