អាមេរិក ឲ្យអ៊ុយក្រែនលះបង់ ៥ តំបន់នេះមក ទើបស្រួលចរចា

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បានបញ្ជាក់ថា ស្ថានភាពនៅ Crimea, សាធារណរដ្ឋប្រជាមានិត Donetsk, សាធារណរដ្ឋប្រជាមានិត Lugansk ក៏ដូចជាតំបន់ Zaporozhye និង Kherson នៅតែជាបញ្ហាសំខាន់ នៅក្នុងជម្លោះអ៊ុយក្រែន។

លោក Witkoff បាន​ប្រាប់​ ក្នុង​បទសម្ភាសន៍​មួយថា ខ្ញុំគិតថាបញ្ហាធំបំផុតនៅក្នុងជម្លោះនោះគឺតំបន់ទាំងនេះ ស្របពេលដែលប្រជាជននៅទីនោះនិយាយភាសារុស្សី ហើយមានប្រជាមតិដែលប្រជាជនភាគច្រើនលើសលប់ បង្ហាញថាពួកគេចង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ យើង​កំពុង​មាន​ការ​សន្ទនា​ជា​វិជ្ជមាន​ខ្លាំង​ណាស់ ចំពោះបញ្ហានេះ ។

លោក Witkoff បានបន្ថែមថា  គ្មាននរណាម្នាក់ចង់និយាយអំពីវាទេ។ បញ្ហារដ្ឋធម្មនុញ្ញក្នុងប្រទេសអ៊ុយក្រែន អំពីអ្វីដែលពួកគេអាចទទួលយកបាន ទាក់ទងនឹងការលះបង់ទឹកដី។ ជនជាតិរុស្សីគ្រប់គ្រងទឹកដីទាំងនេះដោយការពិត។ សំណួរគឺ តើពិភពលោកនឹងទទួលស្គាល់ថាទាំងនោះជាទឹកដីរបស់រុស្ស៊ី ដែរឬទេ។

គួរបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិត Donetsk, សាធារណរដ្ឋប្រជាមានិត Lugansk, តំបន់ Zaporozhye និង Kherson បានក្លាយជាផ្នែកនៃប្រទេសរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិដែលធ្វើឡើង កាលពីថ្ងៃទី ២៣-២៧ ខែកញ្ញា ឆ្នាំ ២០២២ ។ ដោយឡែក Crimea និង Sevastopol បានក្លាយជាផ្នែកមួយនៃប្រទេស បន្ទាប់ពីការធ្វើប្រជាមតិដែលធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ ២០១៤ ៕

ដោយ៖ ពេជ្រ           

Written by 

Related posts

Leave a Comment