ផ្លូវការ៖ IOC សម្រេច​បញ្ចូលប្រដាល់សកល​ ទៅក្នុងកីឡាអូឡាំពិក LA 2028 នៅអាមេរិក

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានសម្រេចនឹងអនុម័តដាក់បញ្ចូលប្រភេទកីឡាប្រដាល់សកល ទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុង LA 2028 នៅសហរដ្ឋអាមេរិក ជាផ្លូវការហើយ។

ការសម្រេចនេះធ្វើឡើងនៅក្នុងមហាសន្និបាតនិងបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ IOC នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសក្រិក ។ ​

សូមជម្រាបផងថា​ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក La 2028 នឹងរៀបចំបើកជាផ្លូវការចាប់ថ្ងៃទី១៤ ខែកក្កដា នឹងបិទថ្ងៃទី៣០ ខែកក្កដា ឆ្នាំ2028 ៕

Written by 

Related posts

Leave a Comment