រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បាននិយាយថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការកាន់កាប់រោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន ប្រសិនបើវិធីនេះអាចជួយធានានូវបទឈប់បាញ់ និងបញ្ចប់ជម្លោះកាន់តែឆាប់ ។

លោក Wright បានលើកឡើង នៅក្នុងបទសម្ភាសន៍ជាមួយ Fox News នៅពេលសួរអំពីការចូលរួមដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិកក្នុងការដំណើរការរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែនថា គ្មានបញ្ហាទេ យើងអាចធ្វើដូច្នេះបាន ។
ការបង្ហាញរបស់ក្រុងវ៉ាស៊ីនតោនបែបនេះ បន្ទាប់ពីការហៅទូរស័ព្ទរវាងលោកប្រធានាធិបតីអាមេរិក Donald Trump ជាមួយលោក Vladimir Zelensky ថា សហរដ្ឋអាមេរិក អាចជួយក្រុងគៀវ ក្នុងបញ្ហាប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន ៕

ដោយ៖ ពេជ្រ