ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយក្រុមគោព្រៃកម្ពុជា លោក Kim Sang-Sik គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម ក៏បានបង្ហាញនូវការគោរព ចំពោះក្រុមគោព្រៃកម្ពុជាផងដែរ ដោយលោកបានក្រើនរំឮកកូនក្រុមឲ្យមានការប្រុងប្រយ័ត្ន ដ្បិតក្រុមជម្រើសជាតិកម្ពុជាបច្ចុប្បន្ន គឺកំពុងមានភាពរីកចម្រើន និងការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ ចំពោះចរន្ដកីឡាករចូលសញ្ជាតិ ពិសេសខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ Abdel Kader Coulibaly។ ដូច្នេះលោកចាត់ទុកនេះគឺជាការប្រកួតដ៏ល្អ សម្រាប់បេសកកម្មដំបូងរបស់ក្រុមខ្លួន នាដើមឆ្នាំ២០២៥ នេះ។
សូមជម្រាបថា ក្រុមវៀតណាមនឹងប្រកួតមិត្តភាពជាមួយកម្ពុជានៅថ្ងៃទី ១៩ ខែមីនា នាកីឡដ្ឋាន Go Dau Stadium វេលាម៉ោង៧:៣០នាទីយប់នេះ មុននិងជួបឡាវក្នុងវគ្គជម្រុះ Asian Cup 2027 នៅថ្ងៃទី ២៥ ខែមីនា៕
