ពិធីអបអរសាទរនិងដង្ហែពានជ័យលាភីជាមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កិរិត២គំរូចំណាត់ថ្នាក់លេខ១សម្រាប់ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំពិធីអបអរសាទរ និង ដង្ហែពានជ័យលាភី ដែលប្រមុខរាជរដ្ឋាភិបាលផ្តល់ជូន ជាមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២គំរូចំណាត់ថ្នាក់លេខ១សំរាប់ឆ្នាំ២០២៤ ។  ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន និងមានការចូលរួមអបអរសាទរ ពីកងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឡើងថ្លែងមតិសា្វគមន៍ដោយក្តីសោមនស្សរីករាយរាយ ក្នុងឱកាសចាប់ផ្តើមដង្ហែជ័យលាភីខាងលើនេះថា មុននឹងឈានដល់ដំណាក់កាលទទួលបានលទ្ឋផលដ៏ត្រចះត្រចង់នេះ មន្ទីរពេទ្យត្រូវឆ្លងកាត់ការប្រឡងប្រណមជាច្រើនដំណាក់កាល ដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យគោលធំៗទាំង៨ដូចខាងក្រោម ÷ ១.ស្តង់ដាសេវាសាធារណៈ ២.ស្តង់ដាឬនិយាមនៃការផ្តល់សេវាសាធារណៈ ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ៤.ការរៀបចំនិងអភិវឌ្ព្យធនធានមនុស្សក្នុងអង្គភាព ៥.ការរៀបចំនិងកែលំអរបរិស្ថានអង្គភាព ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និង ដៃគូរអភិវភិវឌ្ព្យន៍ ព្រមទាំងការចូលរួមវាយតម្លៃ ពីអ្នកប្រើប្រាស់សេវាសាធារណៈ ៧. ការដោះស្រាយបញ្ហាប្រឈម ជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងសហគមន៍ ៨. ការផ្តួចផ្តើមគំនិតថ្មីៗនិងនវានុវត្តន៍ដើម្បីធ្វើអោយអង្គភាពមានដំណើរការកាន់តែប្រសើរ ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា នេះជាលើកទី២ហើយដែលមន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលបានចំណាត់ថ្នាក់លេខ១ លើការផ្តល់សេវាសំណុំសកម្មភាណបង្រ្គប់កំរិត២ដែលលើកទី១ទទួលបាននៅឆ្នាំ២០១៩ ។

លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា លទ្ឋផលដ៏ត្រចះត្រចង់នេះ បានផ្តល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តម មិនត្រឹមតែសម្រាប់វិស័យសុខាភិបាលក្នុងខេត្តយើងប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់នូវគុណប្រយោជន៍ គុណតម្លៃដ៏ធំជាប្រវត្តិសាស្រ្ត សម្រាប់ប្រជាជនខេត្តកោះកុងទាំងមូល ៕

Written by 

Related posts

Leave a Comment