ទាហានអ៊ុយក្រែន កំពុងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងការប៉ុនប៉ង ដើម្បីនាំយកសព្វាវុធដែលអង្គការណាតូ ផ្ដល់ឲ្យចេញពីតំបន់ជិត Sudzha ក្នុងតំបន់ Kursk តាមការបញ្ជារបស់មេបញ្ជាការ ។ នេះបើតាមប្រភពមួយនៅក្នុងរង្វង់ការពារជាតិរុស្ស៊ីបានប្រាប់។

ប្រភពដដែលនេះ បានបន្ថែមថា មេបញ្ជាការយោធាអ៊ុយក្រែន ចេញបញ្ជាដល់កូនទាហានក្រោមបង្គាប់ឱ្យជម្លៀសរថពាសដែក និងឧបករណ៍ណាតូផ្សេងទៀតចេញពីទឹកដីនោះ។
ទីក្រុង Sudzha ជាតំបន់ដែលកងទ័ពអ៊ុយក្រែន បានព្យាយាមម្តងហើយម្តងទៀត ប៉ុន្តែមិនជោគជ័យទេ ដើម្បីបន្តឆ្ពោះទៅក្នុងតំបន់ Sumy ៕

ដោយ៖ ពេជ្រ