តម្លៃប្រេង បានធ្លាក់ចុះ នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់នៃសង្គ្រាមពន្ធដារកាន់តែខ្លាំងលើកំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការថាមពលលើសពីលទ្ធភាពដែលមានក្នុងស្តុកប្រេងសាំងរបស់សហរដ្ឋអាមេរិក។

ប្រេងឆៅរបស់ក្រុមហ៊ុន Brent បានធ្លាក់ចុះ ៧ សេន ឬ ០.១ ភាគរយ មកនៅត្រឹម ៧០.៨៨ ដុល្លារក្នុងមួយបារ៉ែល ខណប្រេងឆៅរបស់អាមេរិក West Texas Intermediate ធ្លាក់ចុះ ១១ សេន ឬ ០.២ ភាគរយ មកនៅត្រឹម ៦៧.៥៧ ដុល្លារ ក្នុងមួយបារ៉ែល។
ទោះជាយ៉ាងណា តម្លៃប្រេងក្រុមហ៊ុនទាំង ២ មានការឡើងថ្លៃប្រហែល ២ ភាគរយ កាលពីថ្ងៃពុធ ខណដែលទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បង្ហាញពីស្តុកប្រេង និងឥន្ធនៈទាបជាងការរំពឹងទុក ។
ទិន្នន័យរបស់រដ្ឋបាលព័ត៌មានថាមពល (EIA) បានបង្ហាញ កាលពីថ្ងៃពុធថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក កើនឡើង ១.៤ លានបារ៉ែល ក្នុងសប្តាហ៍ចុងក្រោយនេះ ដែលទិន្នន័យរដ្ឋបាលព័ត៌មានថាមពល (EIA) បង្ហាញកាលពីថ្ងៃពុធ ដែលតិចជាងការព្យាករណ៍កើនឡើង ២ លានបារ៉ែលដែលរំពឹងទុក។
ស្តុកប្រេងសាំងរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះចំនួន ៥.៧ លានបារ៉ែល ច្រើនជាងការរំពឹងទុកដោយក្រុមអ្នកវិភាគចំនួន ១.៩ លានបារ៉ែល ខណដែលស្តុកប្រេងសាំងក៏ធ្លាក់ចុះច្រើនជាងការរំពឹងទុកផងដែរ ៕

ដោយ៖ ពេជ្រ