ក្រុមបះបោរប៉ាគីស្ថាន គំរាមសម្លាប់អ្នកដំណើរលើរថភ្លើងនៅភាគនិរតី

ពួកសកម្មប្រយុទ្ធបំបែកខ្លួន បានកម្ទេចផ្លូវរថភ្លើង និងបើកការបាញ់ប្រហារលើអ្នកដំណើរនៅភាគនិរតីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ ដោយចាប់ចំណាប់ខ្មាំងរាប់សិបនាក់ ហើយបន្តប្រយុទ្ធជាមួយកងកម្លាំងសន្តិសុខដែលកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ។ នេះបើយោងតាមមន្ត្រីប៉ូលិស។

ប៉ូលិស មិនទាន់អាចបញ្ជាក់ចំនួនអ្នកដំណើរប៉ុន្មាននាក់ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅឡើយនោះទេ ប៉ុន្តែក្រុមបះបោរ អះអាងមានចំនួន ២១៤ នាក់ ហើយគំរាមសម្លាប់ពួកគេ ទៀតផង។

ទន្ទឹមនោះ មន្ត្រីប៉ូលិសជាន់ខ្ពស់ក្នុងតំបន់ លោក Rana Dilawar បញ្ជាក់ថា រថភ្លើងដែលរងការវាយប្រហារនោះ ត្រូវបញ្ឈប់ដោយបុរសប្រដាប់អាវុធម្នាក់។

លោក​ បាន​និយាយ​ថា​ កម្លាំង​សន្តិសុខ​ បើក​ប្រតិបត្តិការ​ដ៏​ធំ​មួយ​ ដោយ​បន្ថែម​ថា​ ឧទ្ធម្ភាគចក្រ និង​កងកម្លាំង​ពិសេស​ កំពុងដាក់​ពង្រាយ​។

អាជ្ញាធរមូលដ្ឋាន ប៉ូលិស និងមន្ត្រីផ្លូវដែក បានលើកឡើងថា រថភ្លើងនោះជាប់ក្នុងផ្លូវរូងក្រោមដីនៅឡើយ ហើយអ្នកបើកបរស្លាប់ បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា កងទ័ពរំដោះ Baloch ដែលជាក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន បានបំផ្ទុះផ្លូវរថភ្លើង ហើយគ្រប់គ្រងរថភ្លើងភ្លាមៗ ដោយប្រកាសនឹង​ប្រហារ​ជីវិត​មនុស្ស​ ១០ ​នាក់​ ជា​ការ​ឆ្លើយ​តប​ចំពោះ​ប្រតិបត្តិការ​យោធា​ដែល​កំពុង​បន្តនេះ៕

ដោយ៖ ពេជ្រ             

Written by 

Related posts

Leave a Comment