លោក កែវ សារ៉េត បានលើឡើងបែបនេះជុំវិញការតែងតាំងលោក Koji ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

លោក Koji Gyotoku ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​​​ ​ផ្ដល់ទំនុងចិត្តតែងតាំងបង្គោលក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ជាផ្លូវការ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដែលកុងត្រារបស់លោកមានរយៈពេល ១ឆ្នាំ។

ជុំវិញការតែងតាំងនេះលោកកែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានលើឡើងបែបនេះថា ៖ ការដឹកនាំរបស់លោក Koji នៅជើងឯកអាស៊ាន គឺគាត់ដឹកនាំបានល្អ។ នេះមិនមែនយើងមើលតែលទ្ធផលមួយមុខនោះទេ តែយើងបានពិនិត្យលើការគ្រប់គ្រង របៀបដឹកនាំក្រុមដ៏ហ្មត់ចត់របស់គាត់»។ ​លោក កែវ សារ៉េត ​បន្ថែមថាគណៈកម្មាការប្រតិបត្តិ បានសង្កេតគ្រូសញ្ជាតិជប៉ុនរូបនេះ និងបានប្រៀបធៀបទៅបេក្ខភាពគ្រូផ្សេងទៀតទាំងក្នុងស្រុក និងក្រៅស្រុក មុនសម្រេចចុះកិច្ចសន្យារយៈពេលមួយឆ្នាំ។

សូមជម្រាបថា ភារកិច្ចដំបូងរបស់លោក Koji នៅឆ្នាំ២០២៥នេះ នឹងដឹកនាំក្រុមគោព្រៃកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិ វៀតណាម ​ ​ថ្ងៃទី១៩ ខែមីនា ​នៅកីឡដ្ឋាន Go Dau Stadium  ប្រទេសវៀតណាម និងដឹកនាំកម្ពុជា ជួបអារូបា ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:០០​នាទីយប់ពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕

Written by 

Related posts

Leave a Comment