​មហាសន្និបាតលើកទី៣ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បិទបញ្ចប់ ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗ

មហាសន្និបាតលើកទី៣នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបិទបញ្ចប់ដោយគាប់ប្រសើរនៅវិមានសភាប្រជាជន ទីក្រុងប៉េកាំងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥    ។   ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗ។

មហាសន្និបាតបានអំពាវនាវឱ្យរួមសាមគ្គីគ្នាកាន់តែជិតស្និទ្ធ ជុំវិញមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping  ជាប្រមុខស្នូល  ដើម្បីរួមចំណែកថ្មីៗកាន់តែច្រើនទៀតក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។

អង្គប្រជុំបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន សេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងារខាងសេចក្តីស្នើច្បាប់ និងរបាយការណ៍ស្តីពីស្ថានភាពត្រួតពិនិត្យលើសេចក្តីស្នើច្បាប់ជាដើម។

លោកWang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានថ្លែងសុន្ទរកថានៅក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំថា   មហាសន្និបាតលើកនេះបានបិទបញ្ចប់ដោយបញ្ចប់របៀបវារៈគ្រប់ផ្នែកដោយជោគជ័យ  ដែលបានបង្ហាញយ៉ាងពេញលេញថា  ប្រជាធិបតេយ្យប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិនពោរពេញទៅដោយកម្លាំងចលករនិងភាពរស់រវើកដ៏ខ្លាំងក្លា។

ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបរទេសដែលប្រចាំនៅចិនបានចូលរួមក្នុងកិច្ចប្រជុំបិទបញ្ចប់នេះ។

សូមបញ្ជាក់ថា  គិតចាប់ពីថ្ងៃបើកមហាសន្និបាតកាលពីថ្ងៃទី ៤ ខែមីនាមក សមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនលើសពី ២ ពាន់នាក់ដែលមកពីមជ្ឈដ្ឋានចំនួន ៣៤ វិស័យបានជួបប្រជុំពិភាក្សាយ៉ាងស៊ីជម្រៅអំពីកិច្ចការនយោបាយ ។  មហាសន្និបាតលើកនេះទទួលបានសេចក្តីស្នើសរុប 5890 ច្បាប់ ហើយមានសេចក្តីស្នើរចំនួន 5002 ច្បាប់ត្រូវបានយកមកពិភាក្សា  ក្នុងនោះ សេចក្តីស្នើអំពីការកសាងសេដ្ឋកិច្ចមានចំនួនច្រើនបំផុត ដែលលើសពី 42%។

Written by 

Related posts

Leave a Comment