វីរ: ដារ៉ា បន្តរក្សា Clean Sheets បានច្រើនជាងគេនៅ CPL

អ្នកចាំទី វីរ: ដារ៉ា របស់​ព្រះខ័នរាជស្វាយរៀង កំពុង​កាន់​កាប់​តំណែងអ្នកចាំទីរក្សាសំណាញ់ទី Clean Sheets បាន​ច្រើន​ជាង​គេ ចំនួន ១១លើក ក្រោយចប់សប្តាហ៍ទី២៤ ជុំទី២ នៃពានរង្វាន់លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល​២០២៤-២៥ ។

ចំណែកអ្នកចាំទី យី ប៊ុនហេង របស់អង្គរថាយហ្គឺរ រក្សា Clean Sheet បាន​ ៩លើក ខណៈអ្នកចាំទី រ៉េត លីហេង របស់ណាហ្គា និង កែវ សុខសិលា របស់វិសាខា រក្សា Clean Sheet បាន​ ៥លើកដូចគ្នា៕

Written by 

Related posts

Leave a Comment