អាល្លឺម៉ង់បានឈានដល់ដែនកំណត់នៃសមត្ថភាពរបស់ខ្លួនក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនដោយអាវុធបានអស់ពីឃ្លាំងBundeswehrហើយ ហើយមិនអាចមានលទ្ធភាពផ្តល់ឲ្យអ៊ុយក្រែនបន្តទៀតទេ។ នេះបើយោងតាមលោក Michael Stempfle អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការពារជាតិអាល្លឺម៉ង់។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Stempfle ត្រូវបានសួរអំពីការផ្ទេរបន្ថែមនៃប្រព័ន្ធ Patriot និងអាវុធផ្សេងទៀតពីឃ្លាំងអាវុធអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន។ លោកបានបញ្ជាក់ថា ខណៈដែលទីក្រុងប៊ែរឡាំងបានផ្តល់ប្រព័ន្ធជាច្រើនដល់អ៊ុយក្រែនរួចហើយ ហើយជាធម្មតាវាមានដែនកំណត់ចំពោះបញ្ហានេះ។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងប៊ែរឡាំងក៏ត្រូវការផងដែរ ដើម្បីពង្រឹងសមត្ថភាពការពារជាតិផ្ទាល់ខ្លួន និងធ្វើឱ្យប្រាកដថា សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន មានទីតាំងរឹងមាំល្អ។ លោកបានបន្តថា ដំណើរការធានាការការពារផ្ទាល់របស់អាល្លឺម៉ង់គឺ “ដំណើរការស្របនឹងការគាំទ្រអ៊ុយក្រែន”។
អាល្លឺម៉ង់គឺជាអ្នកគាំទ្រដ៏សំខាន់បំផុតរបស់គៀវ ចាប់តាំងពីមានការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ហើយបានផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុយ៉ាងច្រើនដល់ប្រទេសនេះ រហូតដល់ចំនួន ៤៤ពាន់លានអឺរ៉ូ (៤៧ ពាន់លានដុល្លារ) នេះបើយោងតាមរដ្ឋាភិបាលអាល្លឺម៉ង់។ ជំនួយនេះរួមមានរថក្រោះ Leopard, រ៉ុក្កែតប្រឆាំងរថក្រោះ Panzerfaust 3, កាំជ្រួចប្រឆាំងយន្តហោះ Stinger និងរថពាសដែកប្រឆាំងយន្តហោះ Gepard ។
ខណៈពេលដែលវាមិនច្បាស់ថាការលាតត្រដាងនៃការអស់អាវុធរបស់ Stempfle នឹងមានន័យយ៉ាងណាសម្រាប់ការផ្តល់ជំនួយយោធារបស់អាល្លឺម៉ង់ទៅក្រុងគៀវនាពេលអនាគតនោះ គឺចំពេលដែលក្រុងគៀវបាន និងកំពុងប្រឈមមុខនឹងការលំបាកបន្ថែមនៅលើសមរភូមិ បន្ទាប់ពី Trump ត្រូវបានគេរាយការណ៍ថាបានកាត់ផ្តាច់ការគាំទ្ររបស់វ៉ាស៊ីនតោនផងដែរ។ ទន្ទឹមនោះស្ថាប័នជាច្រើនរបស់សហរដ្ឋអាមេរិកបានអះអាងថា លោក Trump បានបញ្ជាឱ្យការដឹកជញ្ជូនសព្វាវុធទាំងអស់ទៅកាន់ទីក្រុងគៀវត្រូវផ្អាក បន្ទាប់ពីមានជម្លោះជាសាធារណៈជាមួយមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky កាលពីសប្តាហ៍មុន។ ការផ្អាកនេះ ត្រូវបានគេរាយការណ៍ថា រួមមានអាវុធសំខាន់ៗ ដូចជារថក្រោះប្រយុទ្ធ មីស៊ីលរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធការពារអាកាស។ វ៉ាស៊ីនតោនក៏បញ្ជាឲ្យបញ្ឈប់ការចែករំលែកព័ត៌មានសម្ងាត់ទាំងអស់ជាមួយក្រុងកៀវផងដែរ។ នេះបើយោងតាមនាយក CIA លោក John Ratcliffe ។
លោក Zelensky បានសម្តែងការព្រួយបារម្ភចំពោះការព្យួរជំនួយយោធាបរទេស ដោយបញ្ជាក់ថា សមត្ថភាពរបស់អ៊ុយក្រែនក្នុងការទ្រទ្រង់ការការពាររបស់ខ្លួនដោយគ្មានការគាំទ្រពីខាងក្រៅដែលត្រូវបានកំណត់នោះទេ។
ចំណែករុស្ស៊ីក៏បានរិះគន់ឥតឈប់ឈរចំពោះជំនួយយោធាលោកខាងលិចដល់អ៊ុយក្រែន ដោយលើកហេតុផលថាវាអូសបន្លាយជម្លោះដោយមិនកែប្រែលទ្ធផល។ មន្ត្រីរបស់ទីក្រុងមូស្គូបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការគាំទ្របែបនេះគ្រាន់តែបង្កើនភាពតានតឹង និងរារាំងការរំពឹងទុកសម្រាប់ដំណោះស្រាយដោយសន្តិវិធី៕

ដោយ៖ ពេជ្រ