អាមេរិក​ កាត់​ផ្តាច់​ការ​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​ទាំងអស់ជាមួយ​អ៊ុយក្រែន

សហរដ្ឋអាមេរិកតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បានកាត់ផ្តាច់ការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន ដែលជាទង្វើមួយដែលអាចរារាំងយ៉ាងខ្លាំងដល់ប្រតិបត្តិការយោធារបស់អ៊ុយក្រែនក្នុងការតម្រង់គោលដៅលើកងកម្លាំងរុស្ស៊ី។

កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីដែលដឹងអំពីបញ្ហានេះថា សហរដ្ឋអាមេរិកបានកាត់ផ្តាច់ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ទាំងអស់ជាមួយទីក្រុង Kyiv ហើយក្នុងសកម្មភាពមួយដែលអាចរារាំងយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់យោធាអ៊ុយក្រែនក្នុងការកំណត់គោលដៅវាយប្រហារលើកងកម្លាំងរបស់រុស្ស៊ី។

 យ៉ាងណាក៏ដោយព័ត៌មានខាងលើនេះពិតកម្រិតណានោះទេ ហើយថាការសម្រេចចិត្តបែបនោះរបស់អាមេរិកហាក់បីដូចជាកាត់ដៃកាត់ជើងកងកម្លាំងអ៊ុយក្រែនយ៉ាងពិតប្រាកដ ហើយនឹងផ្តល់ថាមពលសម្រាប់រុស្ស៊ី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment