គ្រូស្វាយរៀង​ ចាត់ទុក​ការប្រកួតជាមួយ Shan ​ជាជំនួបដ៏រីករាយមួយសម្រា​ប់​ក្រុម ហើយនឹងព្យាយាមបង្ហាញនូវអ្វីដែលក្រុមមាន

លោក Pep Munoz  គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានចាត់ទុក​ការប្រកួតជាមួយ Shan United ជាជំនួបដ៏រីករាយមួយសម្រាប់ក្រុម ហើយនឹងព្យាយាមបង្ហាញនូវអ្វីដែលក្រុមមាន ពិសេសការប្រកួតក្នុងដីថ្ងៃស្អែក ដើម្បីទទួលបានលទ្ធផលល្អ និងភាពសប្បាយរីករាយជាមួយអ្នកគាំទ្រ ។ ការជួប Shan លើកនេះ ខុសពីមុន ដែលត្រឹមជាការប្រកួតសន្សំពិន្ទុ តែលើកនេះ ជាការប្រកួតចាញ់ធ្លាក់ ដែលទាមទារឲ្យក្រុមខំប្រឹង និងព្យាយាមធ្វើឲ្យបានល្អបំផុត។

ការបញ្ជាក់របស់លោក Pep Munoz  បែបនេះគឺធ្វើឡើង មុនពេលព្រះខ័នរាជស្វាយរៀង បើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុម Shan United ក្នុងជើងទី១ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2024/2025 នារាត្រីថ្ងៃទី០៦ ខែមីនាស្អែកនេះ៕

Written by 

Related posts

Leave a Comment