Sergio Ramos អតីតប្រធានក្រុម Real Madrid រកបានគ្រាប់ទី១ សម្រាប់ក្លិបមិចស៊ិក Monterrey បន្ទាប់ពីចូលរួមក្នុងខែកុម្ភៈ ឆ្នាំ២០២៥។
១គ្រាប់របស់ខ្សែការពារសញ្ជាតិអេស្ប៉ាញ វ័យ ៣៨ឆ្នាំ កើតឡើងពីការតែតបញ្ចូលទី ក្នុងប្រកួតដែល Monterrey បានយកឈ្នះគូប្រជែង Santos Laguna ៤-២ នៅលីគកំពូលមិចស៊ិកនាថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) និងជាគ្រាប់បាល់ទី១៤៣ ផងដែរ ក្នុងអាជីពបាល់ទាត់របស់គេ៕
