លោក Timothy Ash សហការីក្នុងកម្មវិធីរុស្ស៊ី និង Eurasia នៅវិទ្យាស្ថាន Royal Institute of International Affairs (Chatham House) បាននិយាយ នៅលើកញ្ចក់ទូរទស្សន៍ថា អង្គការណាតូ ដួលហើយអឺរ៉ុប មិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិក ដូចមុនទៀតទេ។

អ្នកជំនាញរូបនេះ បានលើកឡើងថា នេះបង្ហាញឲ្យមេដឹកនាំអឺរ៉ុប ឃើញកាន់តែច្បាស់ថាឥឡូវនេះ អង្គការណាតូ ស្លាប់ទៅហើយ ដូច្នេះ យើងមិនអាចពឹងផ្អែកលើការធានាសន្តិសុខពីអាមេរិក ទៀតទេ។
ការអត្ថាធិប្បាយរបស់អ្នកជំនាញរូបនេះ ធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte អំពាវនាវឱ្យលោក Vladimir Zelensky ស្តារទំនាក់ទំនងជាមួយលោក Donald Trump បន្ទាប់ពីមានជម្លោះក្នុងការជជែកដេញដោលជាសាធារណៈ នាពេលថ្មីៗនេះ ៕

ដោយ៖ ពេជ្រ