AI ជួយដល់ការលូតលាស់នៃអ្វីៗទាំងអស់

ពីមនុស្សយន្តដែលរាំរបាំច្រូតកាត់yangge និងគ្រវីរកន្សែងក្នុងកម្មវិធីរាត្រីសមោសរបុណ្យចូលឆ្នាំប្រពៃណីចិនដល់ DeepSeek ដែលជាម៉ូខ្នាតធំផលិតក្នុងស្រុកដែលបាននិងកំពុងបញ្ជ្រាបចូលទៅក្នុងឧស្សាហកម្មផ្សេងៗរហូតដល់គ្រូពេទ្យកុមារ AI ដំបូងបង្អស់របស់ប្រទេសចិនដែលបានចូលរួមក្នុងការពិគ្រោះយោបល់ព្យាបាល… បញ្ញាសិប្បនិម្មិតត្រូវបានរួមបញ្ចូលយ៉ាងស្ងៀមស្ងាត់ទៅក្នុងជីវិតប្រចាំថ្ងៃ និងការងារប្រចាំថ្ងៃរបស់មនុស្ស។

លោក Xi Jinping ប្រធានរដ្ឋចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។ លោកបានសង្កត់ធ្ងន់ថា យើងត្រូវចាប់យកឱកាសនៃការអភិវឌ្ឍន៍រួមបញ្ចូលគ្នានៃឌីជីថលភាវូបនីយកម្ម បណ្តាញនិងបញ្ញាសិប្បនិម្មិត ហើយប្រើប្រាស់ព័ត៌មានវិទ្យានិងបញ្ញាសិប្បនិម្មិតជាអានុភាព ដើម្បីបណ្តុះសន្ទុះថ្មី ។

“របាយការណ៍វាយតម្លៃការអភិវឌ្ឍន៍ថាមពលកុំព្យូទ័រឆ្លាតវៃសិប្បនិម្មិតរបស់ប្រទេសចិន” បង្ហាញថានៅឆ្នាំ ២០២៤ទំហំទីផ្សារកុំព្យូទ័រឆ្លាតវៃរបស់ប្រទេសចិនគឺ ១៩ ប៊ីលានដុល្លារអាមេរិក កើនឡើង ៨៦.៩% ។នៅឆ្នាំ ២០២៥ ប្រទេសចិននឹងដាក់ចេញនូវវិធានការ ដើម្បីផ្តោតលើប្រភេទធំៗចំនួន៣ និងទិសដៅស្នូលចំនួន ១៨ គឺមូលដ្ឋានគ្រឹះស្នូលនៃបញ្ញាសិប្បនិម្មិត ផលិតផលឆ្លាតវៃ និងការគាំទ្រសាធារណៈ ព្រមទាំងរៀបចំ “ប្រកាស និងដឹកនាំ” ភារកិច្ចច្នៃប្រឌិតឧស្សាហកម្មបញ្ញាសិប្បនិម្មិត។ នៅពេលដែលឥទ្ធិពលអានុភាពនៃវិធានការថ្មីបានលេចចេញជាបណ្តើរៗ ឧស្សាហកម្មថ្មី និងម៉ូដែលថ្មីប្រាកដជានឹងលេចចេញជារូបរាងក្នុងល្បឿនដ៏លឿន ដោយបន្តផ្តល់នូវកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ៕

Written by 

Related posts

Leave a Comment