បឺត សង្ឃឹម បានឱកាសសាជាថ្មី ទៅប្រកួតនៅប្រទេសអូស្ដ្រាលី នៅអំឡុងខែមេសា ឆ្នាំ២០២៥ ជាមួយឡុង សំណាង។ បឺត សង្ឃឹម ធ្លាប់បរាជ័យដណ្ដើមខ្សែក្រវាត់ WBC នៅទីនោះម្ដងរួចមកហើយ។ ចំពោះការទៅប្រកួតលើកទី២នេះ កីឡាករកម្ពុជារូបនេះ ត្រូវប្រកួតលើប្រភេទទម្ងន់ ៥៩គីឡូក្រាម ដណ្ដើមខ្សែក្រវាត់ជើងឯកពិភពលោក របស់ស្ថាប័ន International Sport Kickboxing Association (ISKA)។
។
ក្នុងដំណើរទៅប្រកួតនេះ កីឡាករ ឡុង សំណាង ក៏មានឈ្មោះទៅប្រកួត នៅប្រទេសអូស្ដ្រាលីដែរ។ នេះ គឺជាលើកដំបូង សម្រាប់កីឡាកររូបនេះ ដោយត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ លើប្រភេទទម្ងន់ ៦៧គីឡូក្រាម៕
