ភ្នំពេញក្រោន បន្តដេញព្រះខ័នរាជស្វាយរៀង៤ពិន្ទុ ក្រោយឈ្នះបឹងកេត

ក្រុមបាល់ទាត់ភ្នំពេញក្រោន នៅតែបន្តដេញតាមព្រះខ័នរាជស្វាយរៀង៤ពិន្ទុដដែល ក្រោយឈ្នះបឹងកេត ៣ទល់២ ក្នុងដីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥​ នៃការប្រកួតពានជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ (សប្តាហ៍ទី២៤)​។

​សម្រាប់ការប្រកួតនេះ ម្ចាស់ផ្ទះភ្នំពេញក្រោន បាននាំមុខ ២ទល់០ តាំង៦នាទីដំបូង ​ ដោយកីឡាករ Rafael Andres Neito និងOfufu Ibeh។ តែ១០នាទីមុនចប់វគ្គទី១ បឹងកេតតាមស្មើដោយកីឡាករ Charlie Scott និងសៀង ចន្ធា។ ក្នុងនាទីបន្ថែមបង្គ្រប់៤៥បូក៦ Yudai Ogawa រកគ្រាប់នាំមុខឱ្យភ្នំពេញក្រោនជាថ្មី។វគ្គទី២គ្មានគ្រាប់បាល់កើតឡើងនោះទេ។ ចប់ការប្រកួតភ្នំពេញក្រោនឈ្នះបឹងកេត ៣ទល់២។

លទ្ធផលនេះធ្វើឲ្យភ្នំពេញក្រោន នៅតែបន្តដេញតាមព្រះខ័នរាជស្វាយរៀង៤ពិន្ទុ ក្រោយឆ្លងកាត់២២ប្រកួតមាន៥៤ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀង មាន៥៨ពិន្ទុ បន្ទាប់ពីយកឈ្នះអង្គរថាយហ្គឺរ ៥-២ សម្រាប់សប្តាហ៍ទី២៤នៃក្របខណ្ឌ CPL ៕

Written by 

Related posts

Leave a Comment