រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យចាត់វិធានការរលើក្រុមរថយន្តដឹកអ្នកដំណើរផ្លូវជាតិលេខ១ ពិសេសរថយន្តដឹកអ្នកដំណើរ ភ្នំពេញ-វៀតណាម

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។នេះបើយោងតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យដឹងនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សូមជំរាបថា ជាទូទៅរថយន្តដឹកអ្នកដំណើរ ភ្នំពេញ-វៀតណាម បានបើកក្នុងល្បឿនលឿន បង្កការភ័យខ្លាច ហើយមិនសូវគោរពច្បាប់ចរាចរនោះទេ ដែលបង្កឲ្យមានគ្រោះថ្នាក់ញ៉ឹកញ៉ាប់៕

Written by 

Related posts

Leave a Comment