មន្ត្រីជាន់ខ្ពស់ EU ទៅដល់អ៊ុយក្រែនហើយ ខណ Zelensky ញញឹមខ្ជឹប

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានទៅដល់ប្រទេសអ៊ុយក្រែនហើយ ។

លោកស្រី von der Leyen បានបង្ហោះនៅលើ X ថា យើង កំពុងស្ថិតនៅទីក្រុងគៀវ ឥឡូវនេះ ហើយថាអ៊ុយក្រែនជាអឺរ៉ុប។

 ទន្ទឹមនោះ លោកស្រី ជឿថាជម្លោះនៅក្នុងប្រទេសនេះ គឺជាការប្រយុទ្ធដើម្បីរស់រានមានជីវិត ដែលក្នុងនោះជោគវាសនារបស់អ៊ុយក្រែន ក៏ស្ថិតលើអឺរ៉ុបផងដែរ។

លោកស្រី Von der Leyen បានបង្ហោះវីដេអូខ្លីមួយដែលបង្ហាញពីលោកស្រី និងលោក Costa ដើរចេញពីរថភ្លើងពណ៌ខៀវ និងពណ៌លឿង ទៅកាន់វេទិកា។

 មុននេះ គណៈកម្មការអឺរ៉ុប ប្រកាសថា លោកស្រី von der Leyen នឹងត្រូវបានអមដំណើរដោយស្នងការអឺរ៉ុបសំខាន់ៗក្នុងដំណើរទៅកាន់ទីក្រុងគៀវ នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ ។

គណៈកម្មាការក៏បានបង្ហាញផងដែរថា ការសន្យាថ្មីនៃការគាំទ្រសម្រាប់អ៊ុយក្រែន ដែលមានគោលបំណងផ្តល់សំណងផ្នែកខ្លះសម្រាប់ការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រូវប្រកាស ក្នុងអំឡុងពេលទស្សនកិច្ចនេះ ៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment