ព្រែឈើជើងភ្នំជីសូរត្រូវអគ្គីភ័យឆាបឆេះតែមិនបណ្តាលឲ្យខូចខាតប្រាសាទនោះទេ

ខេត្តតាកែវ​ ៖ អគ្គីភ័យឆាបឆេះព្រៃរបោះជើងភ្នំជីសូ​រ(ភ្នំតូច)ដែលមានទីតាំងស្ថិតនៅក្នុងភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង​ ខេត្តតាកែវ​ កាលពីព្រលប់ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២៥។

ករណីនេះដែរតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ភី ឆុន​ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងថា​ ក្រោយកើតមានអគ្គីភ័យនេះ​ឡើង​ លោកបានដឹកនាំកម្លាំងជំនាញបង្ការនិងពន្លត់អគ្គីភ័យស្រុកសហការណ៍​ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលរវៀង ប្រជាការពារនិងប្រជាពលរដ្ឋផងដែរ បានចុះជួយអន្តរាគមន៍ពន្លត់ដោយបានប្រើប្រាស់រថយន្តអង្គភាពអគ្គីភ័យ​ បាញ់ពន្លត់រហូតរលត់ជាស្ថាពរនៅវេលាម៉ោង២០និង០០នាទី។​ លោកអធិការស្រុកបញ្ជាក់ថា​  អគ្គីភ័យខាងលើមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលលក់ដូរនៅតាមជើងភ្នំនោះទេ​ ពិសេសមិនបណ្តាលឲ្យប៉ះពាល់ប្រាសាទបូរាណ​ គឺឆេះតែព្រៃរបោះនិងស្មៅក្រាស់នៅជើងភ្នំអស់មួយចំនួនតែប៉ុណ្ណោះ។

ដោយឡែកតាមការសន្និដ្ឋាពីសមត្ថកិច្ចថាករណីនេះសង្ស័យមានអ្នកដុតភ្លើងដើម្បីយកឃ្មុំ​ ហើយធ្វេសទើបកើតជាអី្គភ័យយ៉ាងនេះទៅ៕​ត្រាំកក់

Written by 

Related posts

Leave a Comment