Liverpool បានបង្កើនការនាំមុខកំពូលតារាង Premier League ដាច់ ១១ពិន្ទុពីកាំភ្លើងធំ Arsenal គិតត្រឹមសប្តាហ៍ទី២៦ ក្រោយយកឈ្នះម្ចាស់ផ្ទះ Manchester City ២ទល់នឹង០ នាយប់មិញនេះ ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ Liverpool រកបានដោយកីឡាករខ្សែប្រយុទ្ធជួរមុខ Mohamed Salah និង Szoboszlai ម្នាក់ ១គ្រាប់ក្នុងរយៈពេល ៤៥នាទីនៃវគ្គទី១ នៅកីឡដ្ឋាន Etihad។
ការបង្កើនគំលាតនាំមុខកំពូលតារាងដាច់ដល់ទៅ ១១ពិន្ទុក្នុងជើងទី២ នេះដែរ ក្រោយពេល Arsenal បានបរាជ័យក្រោមថ្វីជើងរបស់ញញួរធំ West Ham United កាលពីរាត្រីថ្ងៃសៅរ៍។
នេះមានន័យថា ក្រុមហង្សក្រហម Liverpool បានកំពុងតែខិតជិតក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League ជាលើកទី២០ ដ្បិតនៅសល់ ១២ប្រកួតទៀតបិទរដូវកាល បន្ទាប់ពីឈ្នះជើងឯកពានធំនេះចុងក្រោយកាលឆ្នាំ២០២០ និងបន្តបន្ទាប់មកទៀត City ឈ្នះជើងឯកបាន ៤សម័យកាលជាប់ៗគ្នាតែម្តង៕
