យន្តហោះចម្បាំងហ្វីលីពីន FA-50 មួយគ្រឿង ដែលបើកបរដោយពីឡុត ២ នាក់ បានបាត់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការពេញមួយយប់ ដែលហោះចេញពីមូលដ្ឋាននៅជិតទីក្រុង Cebu កណ្តាល។ នេះបើតាមមន្ត្រីកងកម្លាំងអាកាស ។

កងទ័ពអាកាសហ្វីលីពីន (PAF) បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនេះ បាត់ទំនាក់ទំនង នៅពេលជិតទៅដល់គោលដៅ។
ទន្ទឹមនោះ អ្នកនាំពាក្យកងទ័ពអាកាស លោកស្រី Colonel Consuelo Castillo បានប្រាប់អ្នកយកព័ត៌មានថា វាគឺជា ឧប្បត្តិហេតុដំបូងបង្អស់ដែលពាក់ព័ន្ធនឹងកងវរសេនាតូច FA-50S ដែលធ្លាប់ចូលរួមក្នុងសមយុទ្ធនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
ប្រទេសហ្វីលីពីន មានយន្តហោះចម្បាំងរាប់សិបគ្រឿងដែលបញ្ជាទិញពីកូរ៉េខាងត្បូង ក្នុងទសវត្សរ៍ចុងក្រោយនេះ។
លោកស្រី Castillo មិនបានផ្តល់ព័ត៍មានលម្អិតពីទីតាំងនៃបេសកកម្ម ដែលយន្តហោះចម្បាំងនោះចុះបំពេញប្រតិបត្តិការនោះទេ ខណយន្តហោះ ចាកចេញពីមូលដ្ឋានអាកាស Mactan-Benito Ebuen។
គួរបញ្ជាក់ថា មកដល់ពេលនេះ កងទ័ពអាកាស កំពុងធ្វើប្រតិបត្តិការស្វែងរកយ៉ាងហ្មត់ចត់ ដើម្បីកំណត់ទីតាំងយន្តហោះចម្បាំងដែលបាត់ខ្លួននោះ ៕

ដោយ៖ ពេជ្រ