សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហោះសារលើបណ្តាញសង្គមដោយស្នើឲ្យបញ្ចប់រឿងលោកបណ្ឌិត សុខ ទូច និងនគរបាលចរាចរណ៍ត្រឹមនេះព្រោះគ្មានអ្នកណាទទួលបានផលចំណេញពីហេតុការណ៍នោះទេ។
សម្តេចតេជោបានលើកទ្បើងយ៉ាងដូច្នេះថា “ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍បានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន”។ សម្តេចបន្តថា “អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបឹលប្រហុកដើម្បីទាញទម្លាក់បណ្ឌិត សុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរណ៍ក៏ប្រឹងថែមទឹកត្រីនិងប៊ីចេងដើម្បីវាយប្រហារនគរបាលចរាចរណ៍”។
សម្តេចលើកជាសំណួរថា “តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការណ៍នេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា”។ សម្តេចបន្ថែមថា “ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នាបន្តការងាររៀងៗខ្លួន។ សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រីប៊ីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើងរាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ។បើលុបសារនោះចោលខ្លួនឯងជាការល្អព្រោះខ្ញុំបានមើលរួចហើយ”៕
