អធិបតីអាល្លឺម៉ង់ ប្រកាសក្ដែងៗថា ត្រូវតែឲ្យអឺរ៉ុបចូលរួមកិច្ចចរចាស្ដីពីអ៊ុយក្រែន 

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា សហភាពអឺរ៉ុប ត្រូវតែចូលរួមក្នុងការចរចាលើការដោះស្រាយជម្លោះអ៊ុយក្រែន ។

លោក Scholz បានច្រានចោលលទ្ធភាពនៃកិច្ចព្រមព្រៀងផ្តាច់មុខរវាងតែភាគី សហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីអ៊ុយក្រែន។

 លោក បានលើកឡើង ក្នុងអំឡុងពេលជជែកពិភាក្សាអំពីការបោះឆ្នោតថា អឺរ៉ុប នឹងមិនអនុញ្ញាតឲ្យមានការសម្រេចតែ ២ ភាគីនេះទេ។

ក្នុងពេលជាមួយគ្នានោះ អធិការបតីអាល្លឺម៉ង់ ក៏បានរំលឹកឡើងវិញថា អ៊ុយក្រែន ត្រូវការកងទ័ពខ្លាំង ដូច្នេះ កិច្ចព្រមព្រៀងណាមួយដែលនាំឲ្យកាត់បន្ថយកម្លាំងទ័ពនឹងមិនអាចទទួលយកឡើយ ។

លោក បានបន្ថែមថា កិច្ចចរចាវាមិនអាចធ្វើដោយគ្មានវត្តមានយើងនោះទេ។ ជាការពិតណាស់ យើងមានអ្វីដែលត្រូវនិយាយដូចគ្នា។

គួរបញ្ជាក់ថា លោក Scholz បាននិយាយដោយប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលថា អឺរ៉ុប នឹងមិនមានវត្តមាននៅក្នុងតុដើម្បីចរចាដំណោះស្រាយចំពោះជម្លោះនោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment