អ្នកគាំទ្រមេបក្សប្រឆាំងរុស្ស៊ី ចូលដាក់កម្រងផ្ការំលឹកខួប ១ ឆ្នាំនៃមរណភាពរបស់លោក

អ្នកគាំទ្រអតីតមេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny ច្រើននាក់បានទៅទស្សនាផ្នូររបស់គាត់នៅទីក្រុងមូស្គូ ដើម្បីប្រារព្ធខួបមួយឆ្នាំចាប់តាំងពីគាត់បានទទួលមរណភាពនៅក្នុងអាណានិគមកាត់ទោសអាកទិក។

រដ្ឋបាលរបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននឹងកំពុងរឹតបន្តឹងការបង្រ្កាបលើការមិនយល់ស្របឬប្រឆាំង និងកាត់បន្ថយសេរីភាពក្នុងការបញ្ចេញមតិ បន្ទាប់ពីការស្លាប់របស់លោក Navalny ។

មនុស្សដែលត្រូវបានគេជឿថាមានទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃកំពុងឃ្លាំមើលអ្នកកាន់ទុក្ខនៅឯទីបញ្ចុះសពកាលពីថ្ងៃអាទិត្យម្សិលមិញ។

អ្នកគាំទ្រ Navalny បាននិយាយថាប្រជាជននៅក្នុងប្រទេសរុស្ស៊ីជាអកុសលរស់នៅក្នុងការពិតដែលសេរីភាពនៃការបញ្ចេញមតិឬសេរីភាពនៃអ្វីទាំងអស់ស្តាប់ទៅដូចជារឿងនិទាន។  អ្នកគាំទ្រម្នាក់ទៀតបាននិយាយថា Navalny បានផ្តល់ក្តីសង្ឃឹម និងជំនឿដល់មនុស្សថាអ្វីៗនឹងប្រែជាល្អនៅទីបំផុត។

អាជ្ញាធររុស្ស៊ីបានបង្ហាញពីការស្លាប់របស់ Navalny កាលពីថ្ងៃទី 16 ខែកុម្ភៈឆ្នាំមុន។ ពួកគេ​បាន​និយាយ​ថា គាត់​បាន​ស្លាប់​ដោយសារ​មូលហេតុ​ធម្មជាតិឬជំងឺ។

ប៉ុន្តែស្ត្រីមេម៉ាយដែលជាភរិយារបស់គាត់ឈ្មោះ Yulia Navalnaya បានចោទប្រកាន់អាជ្ញាធរថាបានលេងប្រើបាតដៃក្នុងការដាក់ថ្នាំបំពុលបណ្តាលឲ្យប្តីរបស់គាត់យ៉ាងអាណោចអាធម។ អត្ថបទ​មួយ​ដែល​យក​ដោយ​គេហទំព័រ​រាយការណ៍​ស៊ើបអង្កេត​ឯករាជ្យ​របស់​រុស្ស៊ី​កាល​ពី​ខែ​កញ្ញា​ក៏​បាន​និយាយ​ដែរ​ថា​ឯកសារ​ផ្លូវការ​ដែល​ខ្លួន​ទទួល​បាន​បញ្ជាក់​ថា​គាត់​ត្រូវ​បាន​គេ​បំពុល​ក្នុង​គុកបណ្តាលឲ្យស្លាប់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment