កាលពីយប់មិញក្រុមម្ចាស់ផ្ទះ Tottenham Hotspur បានយកឈ្នះលើក្រុមភ្ញៀវបិសាចក្រហម Manchester United ដោយលទ្ធផល ១-០ ក្នុងសប្ដាហ៍ទី២៥ នៃក្របខណ្ឌ Premier League ខណៈគ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ James Maddison នៅនាទីទី១៣។
នេះជាការឈ្នះក្នុងលីគក្នុងផ្ទះលើកដំបូងរបស់ Tottenham ក្នុងរយៈពេល ១០៥ថ្ងៃដោយបានកាត់បន្ថយសម្ពាធលើអ្នកចាត់ការសញ្ជាតិអូស្ត្រាលី Ange Postecoglou ដោយនាំក្រុមឈរលេខ១២ និងមាន៣០ពិន្ទុ ខណៈ Man Utd ឈរលេខ១៥ មាន២៩ពិន្ទុ ៕
