អគ្គលេខាធិការ FFC ចេញមកបញ្ជាក់ហើយរឿងកម្ពុជា ជំនួសប៉ាគីស្ថាន ក្នុងវគ្គជម្រុះពាន AFC Cup 

អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជា បានចេញមកបញ្ជាក់ហើយពាក់ព័ន្ធរឿងក្រុមជម្រើសជាតិកម្ពុជា លេងជំនួសប៉ាគីស្ថាន ក្នុងវគ្គជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2027 ខណៈអ្នកគាំទ្រជាច្រើនចង់ឲ្យក្រុមគោព្រៃកម្ពុជាបានចូលលេងក្នុងពាននេះ។

យ៉ាងណាមិញជុំវិញបញ្ហានេះលោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ បាន​និយាយ​​ថា​ «យើង​ក៏​ចង់​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​បាន​លេង​ដូច​​អ្នក​គាំទ្រ​ដែរ ប៉ុន្តែ​​អ្វី​ដែល​ជា​ការ​សម្រេច​គឺ​ស្ថិត​នៅលើ​ AFC។ យើង​រង់ចាំ​ស្តាប់​គេ​ដែរ ប៉ុន្តែ​អត់​មាន​ដំណឹង​ពី​ខាង​គេ​មក​ផង។ បើ​មាន​ព័ត៌មាន​អ្វី ចាំ​ខ្ញុំ​ចែក​រំលែក​ជូន»៕

Written by 

Related posts

Leave a Comment