យោងតាមការបញ្ជាក់ពីលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជា FFC បានឲ្យដឹងថា លោកគ្រូ Koji Gyotoku នឹងត្រូវដឹកនាំក្រុមជម្រើសជាតិ ទៅប្រកួតមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី១៩ ខែមីនា នៅកីឡដ្ឋាន Go Dau ក្នុងខេត្ត Binh Duong ប្រទេសវៀតណាម។ ប៉ុន្តែថាតើគ្រូបង្វឹកសញ្ជាតិជប៉ុន វ័យ៥៦ឆ្នាំ នឹងបន្តដឹកនាំក្រុមឈុតធំជាអចិន្ត្រៃ ឬក៏អត់នោះនៅមិនទាន់ដឹងច្បាស់នៅឡើងទេ។ អគ្គលេខាធិការ FFC បញ្ជាក់បន្ថែមថា តំណែងគ្រូកម្ពុជា ស្ថិតនៅក្នុងការពិចារណានៅឡើយ ដោយលោក Koji ក៏ស្ថិតក្នុងបេក្ខភាពនេះដែរ៕
