នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ នឹងត្រូវទទួលខុសត្រូវធ្ងន់ធ្ងរបំផុត ជុំវិញការសម្លាប់ជនស៊ីវិលអ៊ីស្រាអែល។

លោក Netanyahu បានលើកឡើង ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ទីតាំងនៃការវាយប្រហារដោយមីស៊ីលលើអគារលំនៅឋានក្នុងទីក្រុងឆ្នេរសមុទ្រ Bat Yam ក្បែរទីក្រុង Tel Aviv ថា ប្រទេសអ៊ីរ៉ង់ នឹងបង់ថ្លៃយ៉ាងធ្ងន់ធ្ងរសម្រាប់ឃាតកម្មគិតទុកជាមុនលើជនស៊ីវិល ស្ត្រី និងកុមារ។
ចំនួនអ្នកស្លាប់នៅអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ កាលពីថ្ងៃសុក្រសរុប ១៣នាក់ ខណមិនទាន់មានរបាយការណ៍បញ្ជាក់បន្ថែមនៅឡើយ៕

ដោយ៖ ពេជ្រ