​ភរិយា Sergio Ramos ​ដិសេធមិនផ្លាស់ទៅក្លឹបថ្មីនៅម៉ិកស៊ិក

បន្ទាប់ពី Sergio Ramos បានចុះហត្ថលេខាជាមួយក្លឹបម៉ិកស៊ិក Monterrey ភរិយារបស់លោកដែលជាពិធីករទូរទស្សន៍អេស្ប៉ាញ Pilar Rubio បានសម្រេចចិត្តមិនចូលរួមជាមួយក្លិបប្ដីលោកស្រីនៅម៉ិកស៊ិក។

លោក Ramos ​ជាកីឡាករគ្មានតម្លៃខ្លួនចាប់តាំងពីចាកចេញពី Sevilla នៅពាក់កណ្តាលឆ្នាំ ២០២៤ បានត្រលប់មកទីលានប្រកួតជាមួយ Monterrey ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ ដោយបានជ្រើសរើសពាក់អាវលេខ ៩៣ ​​។

យ៉ាង​ណា​មិញ ទង្វើ​នេះ​បាន​បង្កើត​ភាព​តានតឹង​ក្នុង​ចំណងអាពាហ៍ពិពាហ៍​របស់ពួកគេ។ យោងតាមអ្នកកាសែត Javi de Hoyos និង Bild បានឲ្យដឹងថាលោកស្រី Rubio បានសម្រេចចិត្តស្នាក់នៅប្រទេសអេស្ប៉ាញសម្រាប់អាជីពរបស់លោកស្រី។

​ប្រភពីអ្នកជិតស្និទ្ធនឹងលោកស្រី Rubio បាននិយាយថាលោកស្រី ធុញទ្រាន់នឹងការដើរជុំវិញ” ។ “លោកស្រីបានទៅប៉ារីសជាមួយប្ដី(Ramos) បន្ទាប់មកត្រលប់ទៅ Seville ហើយឥឡូវនេះលោកស្រីបានតាំងទីលំនៅនៅទីក្រុង Madrid សម្រាប់អាជីពរបស់លោកស្រី។ ​

លោកស្រី Rubio ​វ័យ៤៦ឆ្នាំ គឺចាស់ជាង Ramos ៨ឆ្នាំ។ ប្តីប្រពន្ធនេះបានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ ២០១២ ហើយរៀបការនៅឆ្នាំ ២០១៩។ ពួកគេមានកូន៤នាក់គឺ Sergio Jr, Marco, Alejandro និង Máximo Adriano ៕

Written by 

Related posts

Leave a Comment