ក្រុមហាម៉ាស់ នឹងដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍ ស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់

ក្រុមអ៊ីស្លាមហាម៉ាសបានប្រកាសថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍ ស្របតាមកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល។ ក្រុមហាម៉ាស់បានធ្វើសេចក្តីប្រកាសបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីគណៈប្រតិភូរបស់ខ្លួនបានទៅបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីបដើម្បីពិភាក្សាលើបញ្ហាចំណាប់ខ្មាំង។

សេចក្តីថ្លែងការណ៍និយាយថា អ្នកសម្រុះសម្រួលក្នុងប្រទេសអេហ្ស៊ីប និងកាតាបានបញ្ជាក់ថាពួកគេនឹងតាមដានមើលផងដែរលើការផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដកចេញនូវឧបសគ្គនានា។

ក្រុមហាម៉ាស់បានប្រកាសពន្យារពេលការដោះលែងចំណាប់ខ្មាំងកាលពីថ្ងៃចន្ទដោយចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។ ហាម៉ាស់បាននិយាយថា អ៊ីស្រាអែលមិនអនុញ្ញាតទាំងស្រុងនូវការផ្គត់ផ្គង់ជំនួយទៅកាន់តំបន់ហ្គាហ្សា រួមទាំងផ្ទះចល័តសម្រាប់ជនភៀសខ្លួន និងគ្រឿងចក្រធុនធ្ងន់ដើម្បីសម្អាតកំទេចកំទី។  ហាម៉ាស់បន្តទៀត​ថា កង​កម្លាំង​អ៊ីស្រាអែល​កំពុង​វាយ​ប្រហារ​អ្នក​ស្រុក​ក្នុង​តំបន់​ជុំវិញ។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បទឈប់បាញ់នឹងបញ្ចប់ លុះត្រាណាតែក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងបីនាក់នៅថ្ងៃសៅរ៍នេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment