ត្រាំ ទុកចិត្តខ្លួនឯង ១០០ ភាគរយ ក្នុងការបញ្ចុះបញ្ចូលលោកពូទីន ដោះស្រាយជម្លោះនៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក  ដូណាល់ ត្រាំ បាននិយាយថា លោក មានជំនឿចិត្តលើខ្លួនលោក ក្នុងការជំរុញលោក ពូទីន ឲ្យដោះស្រាយជម្លោះអ៊ុយក្រែន។

លោក ត្រាំ បានលើកឡើងថា លោក មានទំនុកចិត្តថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបន្តការដោះស្រាយដោយសន្តិវិធី ចំពោះជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។

លោក ត្រាំ បានបញ្ជាក់ ទៅកាន់អ្នកកាសែតនៅសេតវិមានថា ខ្ញុំគិតថាខ្ញុំអាចនិយាយដោយទំនុកចិត្តខ្ពស់ ហើយលោក ពូទីន ក៏ចង់ឃើញវាបញ្ចប់ផងដែរ ដូច្នេះជាការល្អ ហើយយើងនឹងធ្វើការឆ្ពោះទៅរកការបញ្ចប់វាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ។

ប្រធានាធិបតី​រុស្ស៊ី និង​អាមេរិក​ បាន​សន្ទនា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ខណអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ប្រកាសថា ការហៅទូរស័ព្ទរវាងមេដឹកនាំទាំង ២ កាលពីថ្ងៃពុធ មានរយៈពេលជិតមួយម៉ោងកន្លះ ។

លោក Peskov បានបន្ថែមថា មេដឹកនាំនៃប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក យល់ព្រមបន្តទំនាក់ទំនង និងរៀបចំកិច្ចប្រជុំផ្ទាល់ខ្លួននាពេលអនាគត ។

យោងតាមគេហទំព័ររបស់វិមានក្រឹមឡាំង កត់សម្គាល់ថា លោក ពូទីន និងលោក ត្រាំ បានជួបគ្នាចុងក្រោយនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន នៅចុងខែមិថុនា ឆ្នាំ ២០១៩ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment