អ៊ុយក្រែន​ ប្រកាស​រើស​ទ័ពវ័យ១៨​ ដល់​ ២៤​ឆ្នាំ​ មានកិច្ចសន្យាត្រឹមត្រូវ ហើយប្រាក់ខែខ្ទង់ពាន់

ក្រសួងការពារជាតិអ៊ុយក្រែន បានប្រកាសចាប់ផ្តើមជ្រើសរើសកងទ័ពជាបុរស ដែលមានអាយុពី ១៨ ដល់ ២៤ ឆ្នាំ ក្នុងលក្ខខណ្ឌកិច្ចសន្យា ។

សេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយក្រសួង បានឲ្យដឹងថា អាជ្ញាធរអ៊ុយក្រែន បើកដំណើរការជាផ្លូវការនូវគម្រោងកិច្ចសន្យាកងទ័ពអាយុពី ១៨-២៤ ឆ្នាំ ។

យោងតាមក្រសួង បានបញ្ជាក់ថា កិច្ចសន្យានេះ កញ្ចប់ប្រាក់ខែប្រចាំខែ មានរហូតដល់ ១២០,០០០ hryvnia (២,៩០០ ដុល្លារ)  ។

ក្រសួង​ការពារ​ជាតិដដែល ក៏បាន​អះអាង​ថា នៅ​ពេល​កិច្ច​សន្យាបញ្ចប់ នឹង​មានការបន្តរយៈពេល ១២ ខែ បន្ថែមទៀត ។

គួរបញ្ជាក់ថា ថ្មីៗនេះ មានការបន្ថយអាយុជ្រើសរើសកងទ័ពដោយអាជ្ញាធរអ៊ុយក្រែន មកត្រឹម ១៨ ឆ្នាំ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ។ ទោះជាយ៉ាងណា កងទ័ពអ៊ុយក្រែន នៅតែបន្តជួបប្រទះនឹងការខ្វះខាតបុគ្គលិកដដែល ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment