អ្នកកាសែតជនជាតិអាមេរិក លោក Tucker Carlson បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយលោកវរសេនីយ៍ឯក Daniel Davis ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងលក់អាវុធដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យទៅក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ហើយពួកគេប្រើប្រឆាំងនឹងក្រុងវ៉ាស៊ីនតោន ។

លោក Carlson បានលើកឡើងថា ការពិតគឺយោធាអ៊ុយក្រែន កំពុងលក់អាវុធក្នុងភាគរយយ៉ាងច្រើន រហូតដល់ពាក់កណ្តាលនៃអាវុធដែលអាមេរិក នេះជារឿងនឹកស្មានមិនដល់។ ទោះជាយ៉ាងណា យើងនៅតែបញ្ជូនអាវុធទាំងនេះទៅអ៊ុយក្រែន រាប់ពាន់លានដុល្លារ ប៉ុន្តែត្រូវបានគេលួចលក់ទៅឲ្យសត្រូវរបស់យើង ។
លោក Carlson បន្ថែមថា យោធាអ៊ុយក្រែន កំពុងលក់អាវុធប្រហែលពាក់កណ្តាលដែលពួកគេទទួលបានពីសហរដ្ឋអាមេរិក ចូលទៅក្នុងទីផ្សារងងឹតអន្តរជាតិ ហើយពួកគេកំពុងកើនឡើង ក្នុងករណីខ្លះនៅក្នុងក្រុមជួញដូរគ្រឿងញៀននៅអាមេរិកឡាទីន ៕

ដោយ៖ ពេជ្រ