អេស្តូនី ឡាតវី និងលីទុយអានី កាលពីថ្ងៃសៅរ៍បានផ្តាច់ចេញខ្សែចេញពីបណ្តាញអគ្គិសនីដែលគ្រប់គ្រងដោយរុស្ស៊ី ដើម្បីជាការបញ្ចប់ការពឹងផ្អែកលើថាមពលរុស្ស៊ី។

រដ្ឋបាល់ទិកត្រូវបានបញ្ចូលដោយសហភាពសូវៀតក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីប្រហែលកន្លះសតវត្ស។ ចាប់តាំងពីប្រទេសទាំងបីបានចូលរួមជាមួយសហភាពអឺរ៉ុប និងអង្គការណាតូក្នុងឆ្នាំ ២០០៤ ពួកគេបានធ្វើការដើម្បីបញ្ចប់ការពឹងផ្អែកលើរុស្ស៊ីក្នុងវិស័យថាមពល។
នៅប្រទេសលីទុយអានី កាលពីថ្ងៃសៅរ៍ ឧទ្ធម្ភាគចក្រយោធា និងយានជំនិះដែលត្រូវបានបញ្ជូនពីអាជ្ញាធរសន្តិសុខបានល្បាតជុំវិញកន្លែងផលិតថាមពលថ្មី ដើម្បីឃ្លាំមើលសកម្មភាពដែលអាចកើតមាននៃការបំផ្លិចបំផ្លាញដោយរុស្ស៊ី។ ប្រទេសទាំងបីនឹងត្រូវតភ្ជាប់ជាបន្តបន្ទាប់ទៅបណ្តាញអគ្គិសនីពីទ្វីបអឺរ៉ុបវិញនៅថ្ងៃអាទិត្យ។
រដ្ឋមន្ត្រីថាមពលលីទុយអានី លោក Zygimantas Vaiciunasបានប្រាប់ NHK ថា វាពិតជានិមិត្តរូបប្រវត្តិសាស្ត្រ និងជាជំហានជាក់ស្តែងនៃរដ្ឋបាល់ទិក ក្នុងដំណើរដ៏វែងឆ្ងាយរបស់ពួកគេ ដើម្បីឯករាជ្យភាពថាមពល។ លោកបានបន្ថែមថា ឥឡូវនេះយើងក្លាយជាប្រទេសឯករាជ្យទាំងស្រុងហើយលើថាមពលដោយមិនពឹងផ្អែកលើរុស្ស៊ីទៀតទេ៕

ដោយ៖ ពេជ្រ