ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីបានបន្ថែមកីឡាករចូលសញ្ជាតិ៣រូបទៀត ខណៈកីឡាករ Ole Romeny ក្លាយជាជនជាតិឥណ្ឌូណេស៊ីជាផ្លូវការហើយ បន្ទាប់ពីបានស្បថនៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ខ្សែប្រយុទ្ធឥណ្ឌូនេស៊ី-ហូឡង់ Ole Romeny កើតនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០០០ វ័យ២៤ឆ្នាំ លេងនៅក្លឹប Oxford United ខ្សែការពារឥណ្ឌូនេស៊ី-ហូឡង់ Dion Markx កើតនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០០៥ វ័យ១៩ លេងនៅក្លឹបNej Nijmegen U21 និងខ្សែការពារ Tim Geypens កើតនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០០៥ វ័យ១៩ឆ្នាំ លេងនៅក្លិប FC Emmen៕
