ដោយមានការអញ្ជើញពីសហព័ន្ធបាល់ទាត់វៀតណាម ក្រុមជម្រើសជាតិកម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាមដែលជាម្ចាស់ជើងឯក ASEAN Mitsubishi Electric Cup 2024 នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅខេត្ត Binh Duong នាប្រទេសវៀតណាម។នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅព្រឹកនេះ៕
