ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានទម្លាក់សំណើរបស់លោកជាពីរដែលចង់ឲ្យអាមេរិកកាន់កាប់តំបន់ Gaza Stripដោយលោក បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ថា តំបន់ហ្គាហ្សា “នឹងត្រូវបានប្រគល់ឱ្យសហរដ្ឋអាមេរិកដោយអ៊ីស្រាអែល នៅពេលបញ្ចប់ការប្រយុទ្ធគ្នា”។

លោកបានលើកទ្បើងថា “សហរដ្ឋអាមេរិកដែលធ្វើការជាមួយក្រុមអភិវឌ្ឍន៍ដ៏អស្ចារ្យមកពីជុំវិញពិភពលោក នឹងចាប់ផ្តើមការសាងសង់បន្តិចម្តងៗ និងដោយប្រុងប្រយ័ត្ននូវអ្វីដែលនឹងក្លាយជាការអភិវឌ្ឍន៍ដ៏អស្ចារ្យបំផុត និងអស្ចារ្យបំផុតនៃប្រភេទរបស់វានៅលើផែនដី ហើយក៏មិនចាំបាច់មានទាហានអាមេរិកទេ”។
លោកប្រធានាធិបតីក៏បានបដិសេធហើយច្រានចោលការបញ្ជូនទាហានអាមេរិកទៅតំបន់ហ្កាហ្សាក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមានកាលពីថ្ងៃអង្គារ។ លោក Trump បានបន្ថែមថា ប៉ុន្តែរដ្ឋបាលរបស់លោកនឹងបញ្ជូនទាហានអាមេរិក ប្រសិនបើវា ចាំបាច់។
លោក Trump បានស្នើផងដែរឱ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ Gaza ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដូចគ្នានោះ។ លោកស្នើឲ្យអ្នករស់នៅតំបន់ហ្កាហ្សាត្រូវផ្លាស់ទីចេញពីទឹកដីនោះ។ សំណើរបស់គាត់នោះហើយដែលបានជំរុញឱ្យមានការថ្កោលទោសជាអន្តរជាតិ៕

ដោយ៖ ពេជ្រ