យោងតាមស្ថិតិនៃរដ្ឋបាលជាតិភាពយន្តនៃប្រទេសចិនឱ្យដឹងថា គិតត្រឹមម៉ោង១៣និង២៩នាទី ថ្ងៃទី៥ខែកុម្ភៈ បរិមាណលក់សំបុត្រភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥បានកើនឡើងដល់១០ប៊ីលានយាន់ប្រាក់ចិនដែលបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិទស្សនាភាពយន្ត ។ អ្នកទស្សនាភាពយន្តមានចំនួន១៨៧លាននាក់ លើសពីចំនួនអ្នកទស្សនាភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៤ ដែលបានបំបែកកំណត់ត្រានៃបរិមាណអ្នកទស្សនាភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្នុងប្រវត្តិសាស្រ្តទស្សនាភាពយន្តរបស់ប្រទេសចិន៕



