ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាកូនប្រុសសម្តេចតេជោ បានបង្ហោះសារលើបណ្តាញសង្គមដោយបង្ហាញនូវការឈឺចាប់ ឬមិនអាចទទួលយកបាន នូវទង្វើរបស់ជនអគតិមួយក្រុមដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារ។
ឯកឧត្តមបានលើកទ្បើងយ៉ាងដូច្នេះថា “ខ្ញុំពិតជាមិនអាចទទួលយកបាន នូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារខ្ញុំឡើយ។ បើទោះពួកគេមិនទទួលស្គាល់នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ”៕
