លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក ចាប់អារម្មណ៍ក្នុងការដោះដូរលោហៈកម្ររបស់អ៊ុយក្រែន ជាថ្នូរនឹងការបន្តជំនួយ ។

លោក ត្រាំ បានលើកឡើងបែបនេះ ក្នុងសេចក្តីថ្លែងការណ៍ នៅពេលផ្តល់សំណួរពីអ្នកសារព័ត៌មាន នៅសេតវិមាន។
លោក ត្រាំ បាននិយាយតាមទូរទស្សន៍ថា ខ្ញុំចង់បានសារធាតុកម្រ។ យើងបានចាយប្រាក់រាប់រយពាន់លានដុល្លារលើអ៊ុយក្រែន ដែលជាដែនដីកម្រដ៏អស្ចារ្យ ។
លោក បានបន្ថែមថា យើងកំពុងប្រាប់អ៊ុយក្រែនថាពួកគេមានភពធនធានកម្រដ៏មានតម្លៃ។ យើងចង់បានអ្វីដែលយើងដាក់ឡើងក្នុងលក្ខខណ្ឌនៃការធានា។ យើងចង់បានការធានា។ យើងប្រគល់ប្រាក់ឱ្យពួកគេ ប្រគល់សព្វាវុធ។
លោក បន្តថា ប្រទេសសហភាពអឺរ៉ុប ផ្តល់ជំនួយដល់ក្រុងគៀវ តិចជាងអាមេរិកទេ ៕

ដោយ៖ ពេជ្រ