ទិញសំបុត្រនៅលើអេប PKR SVAY RIENG FC សម្រាប់ទស្សនាការប្រកួត ព្រះខ័នរាជស្វាយរៀង ជាមួយ Shan United FC ក្នុងពាន Shopee Cup នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៧ល្ងាច នាពហុកីឡដ្ឋានជាតិ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ១៥%។
ប្រម៉ូសិននេះផ្តល់ជូនចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែកុម្ភៈ តែប៉ុណ្ណោះ។ តម្លៃសំបុត្រចូលទស្សនាការប្រកួតខាងលើមាន ២ប្រភេទ គឺប្រភេទ”ក” តម្លៃ១០០០០រៀល និងប្រភេទ”ខ” តម្លៃ៥០០០រៀល។
សូមជម្រាបថា ព្រឹត្តិការណ៍ខាងលើខាងលើនេះគឺក្រុមព្រះខ័នរាជស្វាយរៀង បានអស់ឱកាសឡើងទៅវគ្គបន្តហើយ ឈរលេខ៥ ដោយឈ្នះ១ ស្មើ១ និងចាញ់២ មាន៤ពិន្ទុ ខណៈ BG Pathum United ឈរលេខ១ មាន៨ពិន្ទុ Terengganu ឈរលេខ ២ មាន៧ពិន្ទុ PSM ឈរលេខ៣ មាន៧ពិន្ទុ Dong A Thanh Hoa ឈរលេខ៤ មាន៦ពិន្ទុ។ ដូច្នេះទោះព្រះខ័នរាជស្វាយរៀង ឈ្នះការចុងក្រោយជាមួយ Shan United FC ក៏អស់ឱកាសឡើងទៅកាន់វគ្គបន្តទៀតដែល៕
