មិនស៊ាំញ៉ាំច្រើន៖ ចិន ត្រៀមប្ដឹង WTO ករណីអាមេរិក ដំឡើងពន្ធ ១០ ភាគរយ

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឆ្លើយតបទៅនឹងការយកពន្ធ ១០ ភាគរយ របស់លោកប្រធានាធិបតី Donald Trump លើទំនិញទាំងអស់ដែលនាំចូលពីចិន ។

ក្រសួង បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិន មិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយប្រឆាំងយ៉ាងមុតមាំ ដោយបន្ថែមថា នេះជាការរំលោភយ៉ាងធ្ងន់ធ្ងរនៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។

ក្រសួងដដែល បានបន្ថែមថា វិធានការបែបនេះ កំពុងធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងចិន និងអាមេរិក។

ក្រសួងខាងលើ បានបញ្ជាក់ថា ខ្លួននឹងប្តឹងទៅ WTO ប្រឆាំងនឹងសហរដ្ឋអាមេរិក សម្រាប់ការអនុវត្តខុស ហើយនឹងចាត់វិធានការតបត ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា ចិន ជំរុញឱ្យសហរដ្ឋអាមេរិក កែតម្រូវវិធីសាស្រ្តដែលខុសឆ្គងរបស់ខ្លួន និងធ្វើការជាមួយភាគីចិន ដើម្បីប្រឈមមុខនឹងបញ្ហា ចូលរួមក្នុងការសន្ទនាដោយស្មោះត្រង់ ពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់គ្រងភាពខុសគ្នាដោយផ្អែកលើសមភាព ផលប្រយោជន៍ទៅវិញទៅមក រួមទាំងការគោរពគ្នាទៅវិញទៅមក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment