ក្រុមកំពូលតារាងលីគកំពូលកម្ពុជា សឹង្ហក្រហមភ្នំពេញក្រោន នឹងអវត្តមានកីឡាករសំខាន់ ២រូប ពេលធ្វើដំណើរទៅសួរសុខទុក្ខ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងសប្ដាហ៍ទី២០ នៃក្របខណ្ឌ CPL នាវេលាម៉ោង១៨៖០០នាទីល្ងាចនេះ។
កីឡាករសំខាន់ ២រូបរបស់ភ្នំពេញក្រោន នឹងអវត្តមានរួមមាន យើ មូស្លីម និង តាកាគិ បន្ទាប់ពី យើ មូស្លីម ទទួលបានកាតក្រហមកាលពីសប្ដា៍មុន ស្របពេល តាកាគិ ទទួលបានកាតលឿងសរុប ៣ដង ស្មើនឹងពិន័យ ១ប្រកួត៕
